គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, August 10, 2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញអតីតនិស្សិត អ.ម.ត គ្រប់រូប អភិវឌ្ឍសមត្ថភាពឱ្យបានជាប់ជាប្រចាំ

 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជំរុញអតីតនិស្សិត អ.ម.ត គ្រប់រូប អភិវឌ្ឍសមត្ថភាពឱ្យបានជាប់ជាប្រចាំ

(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានជំរុញអតីតនិស្សិត អ.ម.ត គ្រប់រូប បង្កើតបរិយាកាសល្អសម្រាប់ការសិក្សាពេញមួយជីវិត ធ្វើបច្ចុប្បន្នភាព​ចំណេះដឹង និងសម្រួចជំនាញឯកទេសជាប្រចាំ ពោលគឺបន្តអភិវឌ្ឍសមត្ថភាព និង​បង្កើនការសិក្សាស្រាវជ្រាវតាមជំនាញឯកទេសរៀងៗខ្លួនដោយផ្សារភ្ជាប់ ទ្រឹស្តីទៅ​នឹង​ការអនុវត្ត និងឧត្តមានុវត្តន៍ជាក់ស្តែង សំដៅលើកកម្ពស់ភាពប្រកួតប្រជែង នៃកម្លាំងព​លកម្ម និងកសាងយុវជនបន្តវេនរបស់កម្ពុជា ប្រកបដោយសមត្ថភាព និងគុណវុឌ្ឍិ​ដឹកនាំខ្ពស់។

ប្រសាសន៍លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការ​អាហា​រូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងជាប្រធានសមាគម អ.ម.ត ថ្លែងក្នុងឱកាសអញ្ជើញចូល​រួមជាសហអធិបតីភាពជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា ក្នុង​ពិធី​សំណេះសំណាលជាមួយនិស្សិតជ័យលាភី ឆ្នាំសិក្សា២០២៥-២០២៦ និងនិស្សិត​បញ្ចប់ការសិក្សាអាហារូបករណ៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលប្រព្រឹត្តទៅនាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត ក៏បានចូលរួមអបអរសាទរជាមួយអតីតនិស្សិត និងនិស្សិតអាហារូបករណ៍ អ.ម.ត ទើបតែបញ្ចប់ការសិក្សាពីប្រទេសចិនចំនួន ៩៩រូប ក្នុងនោះថ្នាក់បណ្ឌិត ២រូប, ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ២២រូប, ថ្នាក់បរិញ្ញាបត្រ ៧២រូប និង​ថ្នាក់ត្រៀមភាសាចិន ៣រូប ដែលការខិតខំសិក្សារហូតទទួលបានជោគ​ជ័យរៀងៗ​ខ្លួននេះ បានកសាងមូលដ្ឋានសមត្ថភាពដើម្បីពង្រឹងខ្លួនឯង ហើយទាំងនេះក៏ជាមោទ​នភាព ​និងសមិទ្ធផលថ្មីមួយទៀតរបស់គណៈកម្មាធិការ និងក្រុមការងារអាហារូប​ករណ៍ អ.ម.ត ក៏ដូចជាមាតាបិតា អាណាព្យាបាល និងសង្គមជាតិទាំងមូលផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages