គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, August 10, 2025

ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង១៣ចំណុច និងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី

 ក្រសួងការបរទេសកម្ពុជា អំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង១៣ចំណុច និងបដិសេធយ៉ាងដាច់អហង្ការការចោទប្រកាន់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី


(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលថាកម្ពុជាលួចដាក់មីនថ្មី។ កម្ពុជាក៏បានអំពាវនាវឱ្យថៃអនុវត្តឱ្យពេញលេញចំពោះកិច្ចព្រមព្រៀង ១៣ចំណុច ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC)។

អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញមកបដិសេធ និងច្រានចោលទាំងស្រុង ចំពោះសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសថៃ ដែលចុះផ្សាយនៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ ដោយបានចោទប្រកាន់ថា កម្ពុជាបានដាក់មីនថ្មី។ អាជ្ញាធរមីនបញ្ជាក់ថា កម្ពុជានៅតែរក្សាជំហរម៉ឺងម៉ាត់ គឺមិនមានការប្រើប្រាស់ ហើយនឹងមិនប្រើប្រាស់មីនថ្មីជាដាច់ខាត។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥ លោក ជុំ សុន្ទរី ក៏បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបដិសេធយ៉ាងដាច់អហិង្ការ ចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រសួងការបរទេសថៃ ដែលថា កម្ពុជាដាក់មីនថ្មី»។

ក្នុងនាមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ហើយកម្ពុជាត្រូវបានទទួលស្គាល់ជាអន្តរជាតិ ចំពោះសមិទ្ធផល នៃការបោសសម្អាតមីន និងមិនមានការប្រើប្រាស់មីនប្រឆាំងមនុស្សនោះឡើយ។ កម្ពុជាបានបោសសម្អាត មីនប្រឆាំងមនុស្សប្រមាណជាង ១លានគ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមប្រមាណជាង ៣លានគ្រាប់ ដែលបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន និងផ្តល់ដីសុវត្ថិភាពដល់សហគមន៍។

មកដល់ពេលនេះ មិនទាន់មានការស៊ើបអង្កេតផ្លូវការ និងមានតម្លាភាព ដើម្បីបញ្ជាក់ពីការពិត នៅឡើយពាក់ព័ន្ធនឹងបញ្ហានេះ ហេតុនេះគ្រប់ភាគីពាក់ព័ន្ធគួរចៀសវាងការធ្វើសេចក្តីថ្លែងការណ៍ ជាសាធារណៈណាមួយ។ ការចោទប្រកាន់ដោយគ្មានការពិត នឹងប៉ះពាល់យ៉ាងខ្លាំងចំពោះស្មារតីបទឈប់ បាញ់ និងបាត់ទំនុកចិត្តរវាងគ្នានិងគ្នា នៅក្នុងស្ថានភាពនេះ។ កម្ពុជាសង្ឃឹមថា ភាគីថៃនឹងគោរពបាននូវចំណុចដែលឯកភាពគ្នា ក្នុងកិច្ចប្រជុំវិសាមញ្ញគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃ (GBC) ជាពិសេសចំណុចទី២ ដែលបានចែងថា ភាគីទាំងពីរ មិនត្រូវចល័តកងទ័ពរបស់ខ្លួន រាប់បញ្ចូលទាំងការមិនដើរល្បាតហួសពីទីតាំងរបស់ខ្លួនដែលឈរជើងឡើយ។

កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីផ្តល់កិច្ចសហការជាមួយភាគីថៃ សហគមន៍អាស៊ាន និងសហគមន៍មីនអន្តរជាតិ ដើម្បីប្រកាន់ខ្ជាប់នូវសន្តិភាព និងលើកកម្ពស់សុខសុវត្ថិភាព៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages