គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, May 26, 2025

រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជំរុញឲ្យរួមគ្នាប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន និងភាពធន់

 រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ជំរុញឲ្យរួមគ្នាប្រែក្លាយទេសចរណ៍កម្ពុជាជាទេសចរណ៍វៃឆ្លាត បៃតង ស្អាត ចីរភាព បរិយាប័ន្ន និងភាពធន់

(ភ្នំពេញ)៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍  នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបណ្ដុះបណ្ដាលវិក្រឹតការលើជំនាញស្ប៉ា និងសុខុមាលភាពរបស់សមាគមតន្ត្រីសំនៀងជនពិការ តាមរយៈការបណ្តុះបណ្តាលនេះ គឺបានជួយសម្របសម្រួលជូនជនមានពិការភាព ចំពោះប័ណ្ណអត្តសញ្ញាណកម្មជនមានពិការភាព, ការចូលសម្រាកព្យាបាល និងការទទួលសេវាកម្មថែទាំសុខភាពនានានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ដោយឥតបង់ថ្លៃ, ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (រួមមានម៉ាស្សា តន្រ្តី ចម្រៀង ពិធីករ ពិធីការិនី អក្សរស្ទាប ល្ខោនរឿងអប់រំ កុំព្យូទ័រ ភាសាខ្មែរ-អង់គ្លេស និងផ្នែករដ្ឋបាល) និងការរៀបចំឱ្យមានតន្ត្រីសម្បុរសធម៌ជនពិការជាដើម ដោយពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងទេសចរណ៍ លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគមតន្ត្រីសំនៀងជនពិការ, ឯកឧត្ដម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគមតន្ត្រីសំនៀងជនពិកា, ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី តំណាងគណៈអភិបាលរាជធានីភ្នំពេញ, តំណាងសមាគមទេសចរណ៍កម្ពុជា, សហព័ន្ធទេសចរណ៍កម្ពុជា, សមាគមស្ប៉ា និងម៉ាស្សាសុខភាព, សមាគមសណ្ឋាគារកម្ពុជា, អង្គការនិងដៃគូអភិវឌ្ឍន៍, តំណាងមកពីគ្រឹះស្ថានសិក្សានានា, លោកគ្រូ អ្នកគ្រូ លោក លោកស្រី លោកអ៊ំ ពូ មីង បងប្អូន សិក្ខាកាម ចំនួន ២៥០នាក់ នៅសមាគមតន្ត្រីសំនៀងជនពិការ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា វគ្គបណ្ដុះបណ្ដាលនាព្រឹកនេះ បានឆ្លុះបញ្ចាំងឱ្យឃើញពីវិស័យទេសចរណ៍ជាវិស័យប្រទាក់ក្រឡាគ្នា និងត្រូវការចូលរួមពីគ្រប់តួអង្គទាំងអស់ ស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងទស្សនទាន «មិនទុកតួអង្គណាមួយ និងទីកន្លែងណាមួយចោល (Leaving No One and No Place Behind)» និងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងសមត្ថភាពបុគ្គលិកដែលបម្រើការងារក្នុងសេវាកម្មស្ប៉ា និងសុខុមាលភាព ជាពិសេសបងប្អូន ដែលជាជនមានពិការភាពភ្នែកឱ្យទទួលបាននូវការពង្រឹងសមត្ថភាពបន្ថែមលើចំណេះដឹងថ្មីៗ និន្នាការទេសចរណ៍ បដិសណ្ឋារកិច្ច ជំនាញស្ប៉ា ជំនាញកាយវិភាគវិទ្យា និងសរីរៈវិទ្យាផងដែរ។

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages