គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, May 27, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងមុខងារសាធារណៈ៖ កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ ជាបញ្ហាប្រឈមដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ជាទីបំផុត

(ភ្នំពេញ)៖ លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានថ្លែងបញ្ជាក់ថា កង្វះឈាមក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជម្ងឺ គឺជាបញ្ហាប្រឈម​ដែលរាជរដ្ឋាភិបាល​បានយកចិត្តទុកដាក់ជាទីបំផុត តាមរយៈក្រសួងសុខាភិបាល បានខិតខំរៀបចំក្របខណ្ឌគោលនយោបាយផ្តល់ឈាម និងច្បាប់គ្រប់គ្រងចំពោះអំណោយឈាម ដើម្បីលើកទឹកចិត្ត និងជំរុញ​ប្រជាពលរដ្ឋគ្រប់ប្រភេទ ដែលមានអំណោយឈាមស្ម័គ្រចិត្តបរិច្ចាគដោយឥតគិតថ្លៃ ឱ្យបាន១០០% ដែលជាអនុសាសន៍រួមរបស់អង្គការសុខភាពពិភពលោក។

លោក យក់ ប៊ុនណា បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ នាឱកាសដែលលោកតំណាងលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន​ក្រុមប្រឹក្សា​សាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត លើកទី៧ របស់សាលាភូមិន្ទរដ្ឋបាល និងដោយមានការចូលរួមពីលោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៃក្រសួងសុខាភិបាល លោក លោកស្រី ជាថ្នាក់ដឹកនាំ គណៈគ្រប់គ្រង និងមន្ត្រីរាជការ សិស្សមន្ត្រី កម្មសិក្សាការី និងសប្បុរសជនជាច្រើនទៀត។

សូមបញ្ជាក់ដែរចំពោះកម្មវិធីកម្មវិធីបរិច្ចាគឈាមលើកទី៧ របស់សាលាភូមិន្ទរដ្ឋបាល មានសប្បុរសជនចូលរួមចុះឈ្មោះបរិច្ចាគឈាមក្នុងប្រព័ន្ធ បានកើនឡើងរហូតដល់ចំនួន ២៣២នាក់ (ស្រី ៥៥នាក់ ព្រះសង្ឃ ៥អង្គ) ដែលមានសមាសភាពជាថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា សិស្សមន្ត្រី កម្មសិក្សាការី អតីតសិស្សមន្ត្រី អតីតកម្មសិក្សាការី និងសប្បុរជនមួយចំនួនផ្សេងទៀត។

នាឱកាសនោះលោក យក់ ប៊ុនណា បានបន្ថែមថា ការបរិច្ចាគឈាមទៀងទាត់ មិនត្រឹមតែមិនធ្វើឱ្យខូចសុខភាពនោះទេ ប៉ុន្តែវាបែរជាអាចជួយផ្តល់អត្ថប្រយោជន៍មួយចំនួនដូចជា៖ កាត់បន្ថយជំងឺមហារីកនានា, កាត់បន្ថយភាព​តានតឹង​ក្នុងចិត្ត និងកូលេស្តរ៉ុល កាត់បន្ថយការដាច់សរសៃឈាមខួរក្បាល កាត់បន្ថយកំហាប់ឈាម និងលើសជាតិដែកដែលធ្វើឱ្យប៉ះពាល់ដល់ថ្លើម-កំពែង, ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង និងកាត់បន្ថយ​ការឡើងទម្ងន់។

ការបរិច្ចាគឈាម អាចជួយបង្កើតនូវទម្លាប់គំរូ និងវប្បធម៌ល្អ សម្រាប់ថ្នាក់នាំ និងមន្ត្រីរាជការ ពិសេសសិស្សមន្ត្រី និងកម្មសិក្សាការី ជំនាន់ក្រោយ អាចមានការផ្សារភ្ជាប់គ្នា ពោលគឺរវាងអ្នកមានសុខភាពល្អ ដែលយល់ព្រមផ្តល់អំណោយឈាម និងអ្នកជំងឺដែលកំពុងនៅក្នុងមាត់ជ្រោះនៃសេចក្តីមរណៈ។ ជាងនេះទៅទៀត ការបរិច្ចាគឈាមរបស់មន្ត្រីរាជការជូនប្រជាពលរដ្ឋ គឺជាការចូលរួមចំណែកផ្តល់​សេវាធារណៈ​ក្នុងវិស័យសុខាភិបាល និងអាចជួយកសាងទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះរដ្ឋបាលសាធារណៈឱ្យកាន់តែខ្លាំងឡើង។

លោក យក់ ប៊ុនណា ក៏បានបង្ហាញក្តីសង្ឃឹមដែរថា កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតនេះ នឹងជម្រុញឱ្យក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គ្រឹះស្ថានសាធារណៈ និងតួអង្គពាក់ព័ន្ធផ្សេងទៀត យល់ដឹង និងមានឆន្ទៈចូលរួមសកម្មភាពមនុស្សធម៌នេះ ដើម្បីសង្គមជាតិនដល់ដំណាក់កាលដ៏សំខាន់មួយឆាប់ៗនេះ ដែលពេលនោះ គ្មានអ្នកជំងឺណាម្នាក់ស្លាប់ ដោយសារខ្វះឈាមដែលមានសុវត្ថិភាពឡើយ។

លោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ឱ្យដឹងដែរថា ប្រសិនបើយើងមិនបានបរិច្ចាគឈាមទេ គ្រាប់ឈាមក្រហមនឹងស្លាប់ទៅវិញដោយអាសាឥតការក្នុងរយៈពេល១២០ថ្ងៃ អ្នកដែលអាចបរិច្ចាគឈាមបាន​មានដូចជា៖ អ្នកមានសុខភាពល្អ អាយុចាប់ពី១៨ឆ្នាំទៅ៦០ឆ្នាំ ទម្ងន់៤៥គីឡូក្រាមឡើង សម្ពាធឈាមចន្លោះពី១០០/៦០ mmhg ទៅ ១៤០/៩០ mmhg អេម៉ូក្លូប៊ីន ១២.៥ ក្រ/១០០មល ឈាម ឡើងទៅ រៀងរាល់ ៣ខែម្តងចំពោះបុរស និង៤ខែម្តងចំពោះស្ត្រី។

បន្ថែមពីនេះលោកវេជ្ជបណ្ឌិត សុខ ប៉ូ បានបញ្ជាក់ដែរថា ស្ថានភាពតម្រូវការឈាមក្នុងឆ្នាំ២០២៤កន្លងមក យើងត្រូវការឈាមមួយប្លោកដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺរៀងរាល់ ៥នាទីម្តង។ តម្រូវការឈាម​ប្រចាំថ្ងៃ​ជាមធ្យម ៣៥០ប្លោកនៅរាជធានីភ្នំពេញ។ តម្រូវការទូទាំងប្រទេសមានប្រមាណជិត ១៧៩,៣៣២ប្លោក ហើយមជ្ឈមណ្ឌលជាតិផ្តល់ឈាមបានគ្របដណ្តប់ជាង ៧៥%នៃការផ្គត់ផ្គង់ឈាមទូទាំងប្រទេស៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages