គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 14, 2025

លោក ពូទីន លោក ត្រាំ នឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅអ៉ីស្ដង់ប៊ូលនោះទេ

 លោក ពូទីន លោក ត្រាំ នឹងមិនទៅចូលរួមកិច្ចចរចាសន្តិភាពអ៊ុយក្រែន នៅអ៉ីស្ដង់ប៊ូលនោះទេ

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងលោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នឹងមិនទៅចូលរួមក្នុងកិច្ចចរចាមួយដែលត្រូវបានគេរំពឹងថានឹងក្លាយជាកិច្ចចរចាសន្តិភាព ដោយផ្ទាល់ជាលើកដំបូងរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ ក្នុងរយៈពេលជាង៣ឆ្នាំមកនេះ នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភាក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគីយ៉េនោះទេ ដោយខាងវិមានក្រឹមឡាំង បានបញ្ចេញឈ្មោះគណៈប្រតិភូដោយគ្មានឈ្មោះរបស់លោក ពូទីនឡើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ពូទីន កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន បានស្នើឱ្យមានកិច្ចចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែន ក្នុងទីក្រុងអ៉ីស្ដង់ប៊ូល នៅថ្ងៃព្រហស្បតិ៍នេះ ដោយមិនបានដាក់លក្ខខណ្ឌអ្វីទេ។ ប៉ុន្តែកាលពីថ្ងៃពុធ វិមានក្រឹមឡាំងបាននិយាយថាគណៈប្រតិភូរុស្ស៉ី ក្នុងនោះរួមមានទីប្រឹក្សារបស់លោក ពូទីន គឺលោក Vladimir Medinsky និងអនុរដ្ឋមន្ត្រីការពារជាតិ លោក Alexander Fomin នឹងត្រូវចូលរួមក្នុង កិច្ចចរចាជាមួយអ៊ុយក្រែន។ បន្ទាប់ពីការប្រកាសរបស់វិមានក្រឹមឡាំងនេះដែរ មន្ត្រីអាមេរិកម្នាក់បាននិយាយថាលោក ត្រំា ក៏នឹងមិនចូលរួមក្នុងកិច្ចចរចាឡើយ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីរូបលោកបង្ហើប ពីបំណងចង់ចូលរួមកិច្ចចរចារវាងរុស្ស៉ី និងអ៊ុយក្រែន។

គួរបញ្ជាក់ថា ខណៈលោក ពូទីន មិនដែលបានបញ្ជាក់ថាតើលោកនឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែនឬក៏យ៉ាងណា អវត្តមានរបស់ប្រធានាធិបតីអាមេរិក និងរុស្ស៉ី អាចនឹងធ្វើ ឱ្យក្ដីរំពឹងថានឹងមានការសម្រេចបានលទ្ធផលផ្លែផ្កាក្នុងកិច្ចចរចាបញ្ចប់សង្រ្គាមដែលរុស្ស៉ីបានចាប់ផ្ដើមឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ ស្ថិតនៅក្នុងកម្រិតទាប។ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ដែរ ថាជំហានបន្ទាប់សម្រាប់កិច្ចចរចានៅពេលអនាគត គឺអាស្រ័យថាតើខាងរុស្ស៉ី នរណានឹងមានវត្តមាននៅឯកិច្ចចរចា៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages