ក្រុមការងារសារព័ត៌មានយើងជាច្រើនអង្គភាពដែលបានចុះដល់ទីតាំងផ្ទាល់កំពុងតែមានចម្ងល់យ៉ាងខ្លាំងចំពោះទីតាំងខាងលើនេះតើមានអ្វីជាអាថ៌កំបាំងនៅក្នុងទីតាំងនេះ? ?? ទើបមានបុរស និងស្ត្រី មករារាំង និងគំរាមកំហែងមកលើអ្នកសារព័ត៌មានយើងទៅវិញ។
ក្រុមការងារសារព័ត៌មានយើងព្យាយាមសុំលេខទំនាក់ទំនងម្ចាស់ទីតាំងខាងលើដែរតាមរយៈសន្តិសុខនៅទីនោះតែសន្តិសុខបានឆ្លើយប្រាប់វិញថាមិនមានលេខនោះទេ។
នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ អង្គភាពសារព័ត៌មានយើង សុំធ្វើការបំភ្លឺពីរលោក កាន់ ឡឹង ចៅសង្កាត់លេខ៣ លោកបានថ្លែងប្រាប់អ្នកសារព័ត៌មានយើងថា សុំជម្រាបជូនក្មួយដីដែលគេកំពុងចាក់ហ្នឹង ដីរបស់គេមានច្បាប់ក្មួយ ហើយដីរបស់គេមានប្លង់(សមុទ្រ) ហើយម្ចាស់ដីហ្នឹងគេសុទ្ធតែជាអ្នកធំ គេមិនប្រាប់ឈ្មោះយើងទេគ្រាន់តែគេជាអ្នកធំ ហើយដីរបស់គេមានប្លង់កម្មសិទ្ធិ(ក្នុងសមុទ្រ)ក្រុមការ ងារសារព័ត៌មានយើងបន្តសុំលេខម្ចាស់ទីតាំងខាងលើ និងសុំមើលច្បាប់អនុញ្ញាតព្រមទាំងឯកសារពាក់ព័ន្ធផ្សេងៗពីលោកចៅសង្កាត់ដែរ តែលោកមិនចូលមើលតេឡេក្រាមក្រុមការងារសារព័ត៌មានយើងក៏បន្តខលតាមប្រព័ន្ធទូរសព្ទ និងប្រព័ន្ធតេឡេក្រាមបន្ថែមតែលោកចៅសង្កាត់មិនលើកនោះទេ។
នៅថ្ងៃដដែលក្រុមការងារ យើងបានព្យាយាមសុំការបំភ្លឺបន្ថែម ពីលោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ តាមរយៈលេខទូរស័ព្ទ ០១២២៥៥៥៥២ ខលចូលចំនួនពីរដង តែមិនលើកលេខទូរសព្ទនោះទេ
បន្ទាប់មកទៀត ក្រុមការងារសារព័ត៌មានយើង សុំការបំភ្លឺ ពីឯកឧត្តម ឡុង ឌីម៉ង់ អ្នកនាំពាក្យខេត្តព្រះសីហនុ តាមប្រព័ន្ធតេឡេក្រាម លេខ ០១២ ៥២០ ៥២០ តែលោកចូលមើលហើយ មិនឆ្លើយតបនោះទេ។
យើងក្រឡេកមកមើលអនុក្រឹត្យ លេខ៩៨ អ.ន.ក្រ.ប.ក មាត្រាទី៨ ចុះថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០១៥ និងសារាចរណែនាំ ស្ដីពីការអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា លេខ០១ ស.រ.ណ.នចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភានៃកម្ពុជា
មហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពកំពុងតែមានការងឿងឆ្ងល់យ៉ាងខ្លាំង តើមានលិខិតបទដ្ឋានគតិយុត្តមួយណាដែលផ្ទុយពីអនុក្រឹត្យលេខ៩៨ ខាងលើនេះដែលអនុញ្ញាត និងចេញច្បាប់ឲ្យទីតាំងខាងលើមានប្លង់កាន់កាប់ដីសមុទ្រ និងចាក់ដីរំលោភ ចូលសមុទ្រទៅវិញ?? ? តើទីតាំងខាងលើពិតជាមានច្បាប់ត្រឹមត្រូវដូចការលើកឡើងរបស់លោកចៅសង្កាត់ពិតមែនដែរឬទេ?? ?(កុំឲ្យដូចពាក្យចាស់លោកពោលថាកន្ទេលធំបន្លំដេក ក្បាលទំ ពែកបន្លំកោរ ត្រីងៀតឆ្លៀតពង)
មហាជនក៏ដូចជាអ្នកសារព័ត៌មានជាច្រើនអង្គភាពទទូចស្នើសុំ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម មេត្តាជួយចាត់មន្ត្រីជំនាញ និងមន្រ្តីពាក់ព័ន្ធចុះពិនិត្យទីតាំងខាងលើផងទាន។
គោរពស្នើសុំ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈ អភិបាលខេត្តព្រះសីហនុ មេត្តាជួយចាត់មន្ត្រីជំនាញចុះពិនិត្យនៅករណីខាងលើនេះផងទាន។
អង្គភាពសារព័ត៌មានយើង រង់ចាំការឆ្លើយបំភ្លឺគ្រប់ក្រសួង ស្ថាប័ន ពាក់ព័ន្ធ មន្ទីរ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ជាពិសេស ម្ចាស់ទីតាំងខាងលើ ដែលបានសាងសង់រំលោភចូលសមុទ្រ តាមច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ មាត្រាទី១០ កថាខណ្ឌទី១ និងធម្មនុញ្ញវិជ្ជាជីវះ នៃព្រះរាជាណាចក្រកម្ពុជា៕
សូមអរគុណ!!!



























No comments:
Post a Comment