គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, August 13, 2025

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាទទូចសូមឱ្យប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ ដើម្បីទប់ស្កាត់ភាពតានតឹងរវាងកម្ពុជា-ថៃ

អ្នកនាំពាក្យក្រសួងការបរទេស៖ កម្ពុជាទទូចសូមឱ្យប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំ ដើម្បីទប់ស្កាត់ភាពតានតឹងរវាងកម្ពុជា-ថៃ

(ភ្នំពេញ)៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងបញ្ជាក់ថា កម្ពុជាសូមអំពាវនាវយ៉ាងទទូចសូមឱ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ានបច្ចុប្បន្ន និងបណ្តាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ បង្កើតឡើងឱ្យឆាប់រហ័សនូវយន្តការត្រួតពិនិត្យដ៏រឹងមាំនិងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងនូវភាពតានតឹងបន្ថែមទៀតរវាងកម្ពុជា និងថៃ។

លោក ជុំ សុន្ទរី បានថ្លែងដូចនេះនាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៥នេះ នៅក្នុងសន្និសីទសារព័ត៌មានបង្ហាញពីបច្ចុប្បន្នភាព នៃការអនុវត្តបទឈប់បាញ់រវាងកងទ័ពកម្ពុជា-ថៃ ។

លោក ជុំ សុន្ទរី បានថ្លែងដូចនេះថា «កម្ពុជាទទូចសុំឲ្យប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន ហើយនឹងបណ្ដាប្រទេសអ្នកសម្របសម្រួលបទឈប់បាញ់ សុំឲ្យបង្កើតឡើងឲ្យបានឆាប់រហ័ស នូវយន្តការការត្រួតពិនិត្យដ៏រឹងមាំ និងឯករាជ្យមួយ ដើម្បីទប់ស្កាត់ការកើនឡើងភាពតានតឹង ហើយនឹងទប់ស្កាត់ និងការពារអាយុជីវិតរបស់ប្រជាជនស៊ីវិល និងកងទ័ព»។

លោក ជុំ សុន្ទរី បានបន្ថែមថា តុលាការយុត្តិធម៌អន្តរជាតិ នៅតែជាវេទិកាដែលអាចជឿជាក់បានបំផុត សម្រាប់ដំណោះស្រាយជាស្ថាពររវាងជម្លោះព្រំដែនកម្ពុជា និងថៃ ហើយកម្ពុជាក៏សូមអំពាវនាវឲ្យភាគីថៃទទួលយកនូវ​ការដោះស្រាយរបស់តុលាការអន្តរជាតិនេះផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages