គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, July 25, 2025

លោក ជុំ សុន្ទរី៖ បទអន្តរាគមន៍របស់កម្ពុជានៅ UN បានបង្ហាញពិភពលោកឱ្យដឹងពីវាយលុកទ្រង់ទ្រាយធំ និងអាវុធធុនធ្ងន់ យន្តហោះ F-16 គ្រាប់បែកចង្កោមរបស់ថៃមកលើកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជា

លោក ជុំ សុន្ទរី៖ បទអន្តរាគមន៍របស់កម្ពុជានៅ UN បានបង្ហាញពិភពលោកឱ្យដឹងពីវាយលុកទ្រង់ទ្រាយធំ និងអាវុធធុនធ្ងន់ យន្តហោះ F-16 គ្រាប់បែកចង្កោមរបស់ថៃមកលើកម្ពុជា ធ្វើឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជា 

(ភ្នំពេញ)៖ លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំបន្ទាន់របស់ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ តំណាងអចិន្ត្រៃយ៍របស់កម្ពុជាប្រចាំទីក្រុងញូវយក ដែលត្រូវបានអនុញ្ញាតឱ្យឡើងធ្វើបទអន្តរាគមន៍មុនភាគីថៃ បានគូសបញ្ជាក់ពីការវាយលុកទ្រង់ទ្រាយធំរបស់ភាគីថៃមកលើកម្ពុជា ដោយប្រើប្រាស់រហូតដល់យន្តហោះប្រយុទ្ធប្រភេទ F-16 រថក្រោះ គ្រាប់បែកចង្កោម ហើយនឹងអាវុធធុនធ្ងន់ជាច្រើន ដែលឱ្យប៉ះពាល់ដល់ប្រជាជនស៊ីវិល និងទីតាំងវប្បធម៌របស់កម្ពុជារបស់កម្ពុជា។

លោកបានលើកឡើងថា «តំណាងអចិន្រ្តៃយ៍កម្ពុជា បានជម្រាបជូនក្រុមប្រឹក្សាសន្តិសុខរបស់អង្គការ សហប្រជាជាតិពីការវាយលុកទ្រង់ទ្រាយធំ របស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទៅលើទីតាំងមួយចំនួនរបស់កម្ពុជា នៅតាមបណ្តោយព្រំដែន រួមទាំងប្រាសាទតាក្របី តាមាន់ធំ និងប្រាសាទព្រះវិហារ ហើយក្នុងការវាយលុកទ្រង់ទ្រាយធំនេះ ថៃបានប្រើរហូតដល់យន្តហោះប្រយុទ្ធប្រភេទ F-16 រថក្រោះ គ្រាប់បែកចង្កោម ហើយនឹងសភាវុធធុនធ្ងន់ ជាច្រើន»

ជាមួយគ្នានេះ តំណាងអចិន្រ្តៃយ៍កម្ពុជាបានគូសបញ្ជាក់ផងដែរពីការខូចខាត របស់ជនស៊ីវិលកម្ពុជា និងទីតាំងវប្បធម៌របស់កម្ពុជា មួយចំនួន ដោយសារការវាយលុករបស់ថៃ។ ហើយក្នុងបទអន្តរាគមន៍នេះ កម្ពុជាបានអំពាវនាវឱ្យមានកិច្ចឈប់បាញ់គ្នាបន្ទាន់ និងគ្មានលក្ខខណ្ឌ និងមានដំណោះស្រាយដោយសន្តិវិធីផងដែរ។

លោក ជុំ សន្ទរី គូសបញ្ជាក់បែបនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មានបង្ហាញបច្ចុប្បន្នភាព ថ្ងៃទី៣ នៃការបង្កសង្គ្រាមរបស់យោធាថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើង របាយការណ៍មួយដែលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញនិងបានចែក ជូនទៅដល់សមាជិកមុនកិច្ចប្រជុំបន្ទាន់នេះ ដែលបានរំលេចចំណុចសំខាន់មួយចំនួន។
តែយ៉ាងណាចំណុចសំខាន់ចំនួន២ ដែលគួរឱ្យចាប់អារម្មណ៍គឺ UN បានបង្ហាញនូវជំហរខុសគ្នារវាងកម្ពុជា និងថៃ។

ក្នុងរបាយការណ៍នោះបានបញ្ជាក់ថា កម្ពុជាបានផ្ញើលិខិតមក UN មុន និងបានស្នើសុំឱ្យមានការកោះប្រជុំ បន្ទាប់មកទើបទទួលបានពីភាគីថៃ តែក្នុងលិខិតនោះភាគីថៃពុំបានស្នើសុំឱ្យមានការកោះប្រជុំបន្ទាន់ របស់ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិនោះទេ និងចំណុចសំខាន់ទី២ គឺការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលក្នុងនាមជាប្រធានប្តូរវេនអាស៊ាន បានលើកសំណើឱ្យមានកិច្ចឈប់បាញ់គ្នា រវាងភាគីទាំងពីរ ក្នុងនោះកម្ពុជា បានទទួលយកសំណើរនោះ ខណៈថៃដំបូងបានទទួលយកសំណើឱ្យមានកិច្ចឈប់បាញ់គ្នានេះ ប៉ុន្តែបន្ទាប់មកថៃបានផ្លាស់ប្តូរជំហរមិនទទួលយកវិញ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages