គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, July 28, 2025

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា ស្រី ចន្ធូ បានយកគ្រឿងឧបភោគ បរិភោគ ជូនជនភៀសសឹក

 ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា ស្រី ចន្ធូ បានយកគ្រឿងឧបភោគ បរិភោគ ជូនជនភៀសសឹក

(ឧត្តរមានជ័យ)៖ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមការងារចលនាកសាងសមាជិកបក្សខេត្តកំពត និងជាសមាជិកក្រុមការងារចលនាកសាង សមាជិកបក្សរាជធានី-ខេត្ត តំណាងលោក ភឺន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន និងឧកញ៉ា ស្រី ចន្ធូ និងលោកស្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជូនជនភៀសសឹកដែលមកពីក្រុងសំរោង ស្រុកអន្លុងវែង ស្រុកត្រពាំងប្រាសាទ ដែលមានអង្ករ ២៥តោន មីខ្លាឃ្មំចំនួន ១០០០កេស ទឹកស៊ីអ៊ីវ ១ ០០០យួ ទឹកត្រី ១០០០យួរ ពងទា ១៨ ០០០គ្រាប់ តង់ប្រក៥០ អង្រឹង៣០។

ពិធីចែកអំណោយជូនប្រជាពលរដ្ឋដែលភៀសសឹកពីតំបន់ផ្សេងៗដោយសារសង្គ្រាមឈ្លានពានពីប្រទេសសៀម បានធ្វើឡើងក្រោមអធិបតីភាពរបស់លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ដ្រី និងអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្ដរាយ។

នាឱកាសនោះទេសរដ្ឋមន្រ្តីបានមានប្រសាសន៍ថា សម្ដេចតេជោ ហ៊ុន សែន ម៉ោងណាពេលណាក៏មិនភ្លេចសុខទុក្ខរបស់ប្រជាពលរដ្ឋរបស់សម្ដេចដែរ។ ជាក់ស្ដែងជាពេលនេះ បងប្អូនបានឃើញថាតាមរយៈលោក ហ៊ុន សុខា និងឧកញ៉ា ស្រី ចន្ធូ និងលោកស្រី បានដឹកនាំសហការីមកជួបបងប្អូនរួមទាំងគ្រឿងបភោគ បរិភោគរបស់សម្ដេចទាំងទ្វេជូនបងប្អូន កូនក្មួយ ដែលភាសខ្លួនចេញពីតំបន់ឈ្លានពានរបស់សៀម។

ទេសរដ្ឋមន្ដ្រីបានផ្ដាំផ្ញើថា សូបបងប្អូនកូនក្មួយមេត្តារក្សាអនាម័យឲ្យបានល្អ ទោះយើងរស់នៅមួយរយៈក៏ដោយ ព្រោះនេះជាកត្តាសំខាន់ណាស់ ហើយបងប្អូនកុំព្រួយរឿងស្បៀងអាហារ។ ជាក់ស្ដែងនេះអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន មានច្រើនតាមរយៈលោកបណ្ឌិត ហ៊ុន សុខា និងឧកញ៉ា ស្រី ចន្ធូ និងលោកស្រី ក្រៅពីនោះក៏មានការផ្ដល់ថវិកាដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ចំនួន មួយគ្រួសារ ៥០ ០០០រៀល សរុប៧០០គ្រួសារ និងចូលរួមថវិការបន្ថែម ១០០លានរៀនទៀតផងដែរ។ លោកបានបញ្ជាក់ដែរថា បើបងប្អូនកូនក្មួយមានសុខភាពមិនល្អ គឺមានមន្ត្រីសុខភិបាល ប្រចាំការ នៅទីនេះស្រាប់ ព្រោះនេះជាពេលវេលាដែលខ្មែរជួយខ្មែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages