គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Monday, July 21, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​គម្រោងព្រែកជីកហ្វូណនតេជ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​គម្រោងព្រែកជីកហ្វូណនតេជោ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព​ការងារគម្រោងព្រែក​ជីកហ្វូណនតេជោ។

កិច្ចប្រជុំធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមដោយលោកឧបានយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណន តេជោ, លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការពិសេសគ្រប់គ្រងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងដឹកជញ្ជូនផ្លូវទឹកតភ្ជាប់រវាងទន្លេ និងសមុទ្រដ៏មានសក្តានុពលមួយរបស់កម្ពុជា។ គម្រោងនេះត្រូវបានបើក​ការដ្ឋាន​សាងសង់កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

ព្រែកជីកហ្វូណនតេជោ តភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងជិត ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួច​ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លង​កាត់​ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្តកែប។

គម្រោងនេះគ្រោងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់​នៅក្នុង​អំឡុងឆ្នាំ២០២៨ ដោយប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូចនេះនាថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ នាឱកាសដែលលោកដឹកនាំក្រុមការងារ ដោយមានការចូលរួមពីរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការពិសេស, ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំក្រសួងធនធានទឹក និងឧតុនិយម, អភិបាលខេត្តកំពត និងខេត្តកែប, ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារសម្តេចមហាបវរធិបតី បានចុះផ្ទៀងផ្ទាត់និយាមកា និងបោះបង្គោលព្រំដីជានិមិត្តរូប ព្រមទាំងពិនិត្យទីតាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ សម្រាប់គម្រោងព្រែកជីកហ្វូណនតេជោ។

បច្ចុប្បន្ននេះដំណើរការនៃគម្រោងកំពុងស្ថិតក្នុងដំណាក់កាលនៃការកំណត់និយាមការទីតាំង ជាពិសេសបញ្ចៀសផលប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា បង្គោលកំណត់និយាមការដែលត្រូវបោះទាំងអស់ មានចំនួនប្រមាណ ១,៩២០បង្គោល។ សព្វថ្ងៃនេះបោះ ១,០៨១បង្គោលហើយ ដោយបែកចែកជា ៤ខេត្ត មានខេត្តកណ្តាល ៣៨៧បង្គោល តាកែវ ៥៥២បង្គោល បានបោះរួចរាល់ហើយ ក្នុងនោះក៏មានខេត្តកំពត ៨០១បង្គោល បោះបាន ១៤២បង្កោល និងខេត្តកែប មាន ១៨០បង្គោល មិនទាន់បានបោះបង្គោលនោះឡើយទេ។ ការងារបោះបង្គោលនិយាមការសម្រេចបានប្រមាណ ៥៦ភាគរយ។

លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមថា ទោះបីជាការបោះបង្គោលនិយាមការនេះ មានការលំបាកបន្តិចក៏ដោយតែក្រុមការងាររាជរដ្ឋាភិបាល បានប្តេជ្ញាចិត្តខិតខំបោះបង្គោលនិយាមការព្រែកជីកហ្វូណតេជោ ឱ្យបានរួចរាល់នៅក្នុងខែកក្កដា ឆ្នាំ២០២៥នេះ និងបន្តបញ្ជូនព័ត៌មានបន្តទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដោះស្រាយសំណងជូនប្រជាពលរដ្ឋ មិនឱ្យបាត់សូម្បីដើមឈើមួយដើមនោះទេ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages