គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, June 1, 2025

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ មន្ទីរពេទ្យគន្ធបុប្ផា ដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជា

 លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ មន្ទីរពេទ្យគន្ធបុប្ផា ដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជា

(ភ្នំពេញ)៖ លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផា ជាមន្ទីរពេទ្យបង្គោលមួយក្នុងចំណោមមន្ទីរពេទ្យរបស់ជាតិ នៅក្នុងការព្យាបាល និងសង្គ្រោះកុមារកម្ពុជា រាប់សែននាក់ក្នុងមួយឆ្នាំៗ។ គិតមកដល់ពេលនេះ មន្ទីរពេទ្យគន្ធបុប្ផាបានដំណើរការចំនួន ៣៣ឆ្នាំមកហើយចាប់ផ្តើមដំណើរការឡើងវិញ កាលពីឆ្នាំ ១៩៩២ ក្រោមការដឹកនាំ របស់ លោកវេជ្ជ-បណ្ឌិត បេអាត រិចឈ្នឺរ និង ក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលកម្ពុជា ដែលបានព្យាបាល និងសង្គ្រោះកុមារកម្ពុជារាប់មិនអស់។

ការថ្លែងបែបនេះរបស់លោកជំទាវបណ្ឌិត ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងឱកាសអបអរសាទរពិធីបើកយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលបានប្រព្រឹត្តទៅរមណីយដ្ឋានវត្តភ្នំ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះ។

ទន្ទឹមនឹងនោះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានកោតសរសើរអស់ពីចិត្ដ ជូនចំពោះលោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងបុគ្គលិកនៃមន្ទីរពេទ្យគន្ធបុប្ផាគ្រប់ជាន់ថ្នាក់ ដែលបានបំពេញការងារយ៉ាងវិសេសវិសាល និងបានជោគជ័យ ដោយទទួលបាននូវទំនុកចិត្ដពីប្រជាជនរហូតមកដល់បច្ចុប្បន្ន។

លោកជំទាវបណ្ឌិតបានគូសបញ្ជាក់ថា «ក្នុងនាមជាម្ដាយមួយរូប នាងខ្ញុំបានដឹងច្បាស់ណាស់ថា សុខភាពរបស់កូនគឺជាទ្រព្យសម្បត្ដិដ៏មហាសាល ហើយមិនអាចកាត់ថ្លៃបានទាំងគ្រប់ក្រុមគ្រួសារ ហើយមានក្ដីបារម្ដណាមួយស្មើនឹងក្ដីពេលដែលកូនៗយើងឈឺ ឬក៏មានជំងឺនោះទេ»។ ពេលកូនឈឺម្ដាយឪពុកគ្រប់រូប ឬអាណាព្យាបាល គឺព្រួយបារម្ដ ព្រមទាំងបានលះបង់គ្រប់បែបយ៉ាងមិនគិតពីសុខភាពខ្លួន មិនថាយប់ឬថ្ងៃឱ្យតែកូនជា មានសុខភាពល្អរឹងមាំឡើងវិញ»។

«ដូច្នេះមន្ទីរពេទ្យគន្ធបុប្ផា បានដើរតួនាទីដ៏សំខាន់នៅក្នុងការសម្រាលនូវក្ដីព្រួយបារម្ដរបស់ឪពុកម្ដាយ និងប្រជាជនកម្ពុជាយើង។ ជាមួយគ្នានេះ ដើម្បីបំពេញនូវបេសកកម្មដ៏ថ្លៃថ្លាឱ្យបានជោគជ័យមន្ទីរពេទ្យគន្ធបុប្ផា មានតម្រូវការថវិកាយ៉ាងហោចណាស់ ៤៣លានក្នុងមួយឆ្នាំ។ ដោយយល់ច្បាស់ពីបន្ទុកដ៏ធ្ងន់ធ្ងរនេះ ទើបនៅឆ្នាំ២០១៨ សម្ដេចតេជោ ហ៊ុនសែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្ដួចផ្ដើមបង្កើតនូវមូលនិធិគន្ធបុប្ផាកម្ពុជានេះឡើង ដែលជាមូលនិធិផ្លូវការតែមួយគត់របស់កម្ពុជា ក្នុងគោលបំណងបំផុសបំផុលនូវចលនាសប្បុរសធម៌ក្នុងសង្គមខ្មែររបស់យើង គឺខ្មែរជួយខ្មែរ និងចូលរួមចំណែកថែរក្សាបាននូវកេរ្ដិ៍ដំណែលរបស់លោកវេជ្ជបណ្ឌិត ដែលបន្សល់ទុកឱ្យកម្ពុជាយើង»។

ទន្ទឹមនឹងនោះលោកជំទាវបានប្ដេជ្ញាចិត្ដយ៉ាងមុតមាំថា និងជួយជ្រោមជ្រែងឱ្យអស់ពីលទ្ធភាពក្នុងការគាំទ្រ ដល់ដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ឱ្យបានយូរអង្វែងតរៀងទៅ។

ជាមួយគ្នានេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ដែលបានចូលរួមក្នុងបរិច្ចាគថវិកាជូនមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការបរិច្ចាគថវិកា ដើម្បីគាំទ្រយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កាលពីឆ្នាំ២០២៥ ដោយបានទទួលថវិកាជាង ៣លានដុល្លារអាមេរិក ពីសប្បុរសជនជាង ២៤ម៉ឺននាក់។ ការចូលរួមនេះ បានបង្ហាញឱ្យឃើញច្បាស់អំពីស្មារតីសាមគ្គីភាពជាធ្លុងមួយ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការសង្គ្រោះជីវិតទារក និងកុមារ ដែលជាកុមារស្នងឬស្សីរបស់ប្រទេសជាតិយើង។

លោកជំទាវបណ្ឌិតក៏បានវាយតម្លៃខ្ពស់ចំពោះស្ថាប័នរាជរដ្ឋាភិបាល រាជធានី-ខេត្ដ ក្រុមហ៊ុន សហគ្រាស និងសប្បុរសជនទាំងអស់ ចំពោះកិច្ចសហការគ្រប់ក្នុងការផ្សព្វផ្សាយបន្ដក្នុងការចូលរួមបរិច្ចាគថវិកា ក្នុងស្មារតីខ្មែរជួយខ្មែរ ដើម្បីបន្ដបេសកកម្មសង្គ្រោះជីវិតទារក កុមារ និងស្ដ្រីមានផ្ទៃពោះរាប់លាននាក់នៅកម្ពុជា ដែលត្រូវការសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages