គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, June 8, 2025

មន្ត្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍ ធ្វើបាឋកថាគន្លឹះក្នុងវេទិកាបញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា

 មន្ត្រីជាន់ខ្ពស់ក្រសួងទូរគមនាគមន៍ ធ្វើបាឋកថាគន្លឹះក្នុងវេទិកាបញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុ ក្នុងប្រទេសកម្ពុជា

(ភ្នំពេញ)៖ លោក គង់ ផល្លៈ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នាពេលថ្មីៗនេះ បានអញ្ជើញជាវាគ្មិននិងថ្លែងបាឋកថាគន្លឹះ ក្នុងវេទិកា បញ្ញាឌីជីថល៖ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) គឺជាការរីកចម្រើនបន្ទាប់របស់វិស័យហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា(Digital Intelligence and AI is the Next Evolution of Finance in Cambodia) ដែលរៀបចំដោយសភាពាណិជ្ជកម្មអាមេរិក (AmCham) នៅសណ្ឋាគារ Raffles Hotel Le Royal។

នៅក្នុងវេទិកានេះ លោក គង់ ផល្លៈ បានថ្លែងសុន្ទរកថាគន្លឹះដែលមានខ្លឹមសារសង្ខេបចំនួន៥ចំណុចគឺ៖ ទី១. ក្របខណ្ឌគោលនយោបាយជំរុញសេដ្ឋកិច្ចឌីជីថល រដ្ឋាភិបាលឌីជីថល និងការអភិវឌ្ឍន៍បច្ចេកវិទ្យាដែលជំរុញដល់ការប្រើប្រាស់និងការវិនិយោគលើបញ្ញាសិប្បនិម្មិត។ ទី២. តួនាទីរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ពាក់ព័ន្ធនឹង ការរៀបចំផែនការយុទ្ធសាស្រ្តនិងការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត។ ទី៣. ការប្រើប្រាស' បញ្ញាសិប្បនិម្មិត នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនិង ការចូលរួមឌីជីថលសម្រាប់ទាំងអស់គ្នា។ ទី៤. ការរីកចម្រើនថ្មីនៃរូបិយវត្ថុគ្រីបតូ និងបញ្ញាសិប្បនិម្មិតជាមួយនឹងបែបផែនថ្មីនៃពាណិជ្ជកម្មសកល។និងទី៥ គឺជាផ្តាំផ្ញើរបស់លោកដល់ធុរជន និងអ្នកចូលរួមថា «បញ្ញាសិប្បនិម្មិត មិនមែនគ្រាន់តែជាឧបករណ៍បច្ចេកវិទ្យាដែលជួយការងារយើងប៉ុណ្ណោះទេ ប៉ុន្តែបញ្ញាសិប្បនិម្មិត គឺជា T.O.R.»។

លោករដ្ឋលេខាធិការ បានពន្យល់បន្ថែមទៀតថា «T មកពីពាក្យ Transformation (បរិវត្តកម្ម ឬការបម្លែង)៖ មានន័យ យើងគួរតែចាប់យកបច្ចេកវិទ្យាថ្មីៗដើម្បីធ្វើបរិវត្តកម្មសេដ្ឋកិច្ចឌីជីថល របស់យើង។ O មកពីពាក្យ Opportunities (កាលានុវត្តភាព ឬឱកាស)៖ មានន័យថា គ្រប់អាជីវកម្មទាំងអស់គួរតែចាប់យកឱកាសទាំងនេះ។ R មកពីពាក្យ Responsibility (ទំនួលខុសត្រូវ)៖ មានន័យថា ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ត្រូវតែអនុវត្តដោយមានក្រមសីលធម៌ និងមានទំនួលខុសត្រូវ»៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages