គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Friday, January 31, 2025

អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

ព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញចូលរួមក្នុងពិធី ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ របស់សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ដែលប្រព្រឹត្តិទៅនៅបរិវេណវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុន ស្ថិតនៅភូមិលិង្គ ឃុំអង្គររាជ ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា និងលោកជំទាវ កែ សួនសុភី ស សុខា។

ពិធីនេះដែរមានការអញ្ជើញចូលរួមពី÷ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម លោកជំទាវ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មេឃុំ ស្មៀនឃុំ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក យុវជនកាយប្ញទ្ធិ និងលោកយាយ លោកតា បងប្អូនប្រជាពលរដ្ឋទាំង១១ឃុំ សរុបចំនួន ៣.៣៩៩រូប។

 

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages