គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Tuesday, January 28, 2025

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” អាទិភាពទី១ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា កម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព” ដែលសម្តេចបានប្រកាសក្នុងសេចក្តីថ្លែងការណ៍ពិសេសស្តីពីសមិទ្ធផល១ឆ្នាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២៤កន្លងទៅ គឺមានគោលបំណងសំខាន់ៗចំនួន៣ ដែលអាទិភាពទី១ គឺការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ។ ការបញ្ជាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដូចនេះធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍ពិសេសស្តីពីកម្មវិធី “ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍន៍ដោយចីរភាព” នារាត្រីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥។

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ិន ម៉ាណែត បានថ្លែងថា បន្ថែមលើនេះកម្មវិធីមួយនេះនឹងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងអភិរក្សព្រៃឈើ។

សម្តេចធិបតីក៏បានជម្រាបជូនអំពីសាវតានៃការដោះស្រាយកម្មសិទ្ធិឯកជនលើដីធ្លីជូនប្រជាពលរដ្ឋ ដោយលើកឡើងថា សង្គ្រាមរាប់ទសវត្សរ៍នាអតីតកាលបានបំផ្លាញមិនត្រឹមតែអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់រាប់លាននាក់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសង្គមដូចជា ផ្លូវថ្នល់ សាលារៀន និងមន្ទីរពេទ្យ ព្រមទាំងធនធានមនុស្ស និងកម្មសិទ្ធិឯកជន ជាពិសសេកម្មសិទ្ធិឯកជនលើដីធ្លីត្រូវបានលុបបំបាត់ចោលទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សមតេចធិបតីនាយករដ្ឋមន្រ្តីបានរម្លឹកថា នៅក្រោយថ្ងៃ៧ មករា ១៩៧៩ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា រាជ រដ្ឋាភិបាលបានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋនៅឆ្នាំ១៩៨៥ និងការទទួលស្គាល់លើដីកម្មសិទ្ធិលំនៅឋាននៅឆ្នាំ១៩៨៩ និងបានធ្វើជាបន្តបន្ទាប់ទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលនីមួយៗនៃរដ្ឋសភា ហើយដើម្បីបន្តកិច្ចការដ៏ចាំបាច់ប្រកបដោយប្រវត្តិសាស្ត្រនេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បាន និងកំពុងបន្តយកចិត្តទុកដាក់លើការលើកកម្ពស់សិទ្ធិកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ តាមរយៈការជំរុញការវាស់វែង ការចុះបញ្ជីដីធ្លី និងការចេញបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ក៏ដូចជាការបន្តផ្តល់នូវដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារទ័ព និងនគរបាលជាតិនៅតាមព្រំដែន និងប្រជាពលរដ្ឋក្រីក្រ។

សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្រៅពីកង្វះដីធ្លី បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងការបំផ្លាញធនធានធម្មជាតិក៏នៅតែចោទជាបញ្ហា ដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់។ ក្នុងន័យនេះការដាក់ចេញនូវកម្មវិធី“ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” មិនត្រឹមតែបង្កើនឋាមពលក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារ និងអភិរក្សព្រៃឈើ ដែលតាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដនឹងត្រូវបានរដ្ឋផ្តល់ដីជូន ជាមួយនឹងការជួយរៀបចំជាភូមិករជូន ហើយអ្នកដែលទៅរស់នៅនៅទីនោះអាចចងក្រងជាសហគមន៍ដើម្បីជួយ ការពារដី និងព្រៃនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅថែមទៀតផង៕ ដោយ៖ ចាន់ សុភឿន AKP


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages