គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Thursday, July 18, 2024

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តបន្ត


នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារពាណិជ្ជកម្ម ឆមាសទី១ និងទិសដៅយុទ្ធសាស្រ្តការងារពាណិជ្ជកម្ម សម្រាប់ឆមាសទី២ ឆ្នាំ២០២៤។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជាប្រចាំអង្គការពាណិជ្ជកម្មពិភពលោកនិងអង្គការអន្តរជាតិពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ឯកឧត្តមអគ្គនាយក លោក-លោកស្រីអគ្គនាយករង លោក-លោកស្រីអគ្គាធិការរង លោកស្រីប្រធាន និងអនុប្រធាននាយកដ្ឋាន-វិទ្យាស្ថាន លោក-លោកស្រី ប្រធាន និងអនុប្រធានមន្ទីរ សាខាក.ប.ប. រាជធានី-ខេត្ត តំណាងពាណិជ្ជកម្មប្រចាំតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេស តំណាងពាណិជ្ជកម្មប្រចាំនៅបរទេស និងទីប្រឹក្សាទាំងអស់ចំណុះឱ្យក្រសួងពាណិជ្ជកម្មផងដែរ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ដែលបានផ្តល់ឱកាសឱ្យសមាជិក សមាជិកាអង្គប្រជុំ ចូលរួមមតិយោបល់ផ្សេងៗ និងកិច្ចពិភាក្សា វាយតម្លៃ លើលទ្ធផលការងារ បញ្ហាប្រឈម និងសំណូមពរបច្ចេកទេសផ្សេងៗ ព្រមទាំងការរៀបចំយុទ្ធសាស្រ្តគន្លឹះសម្រាប់អនុវត្តន៍ក្នុងឆមាសទី២ ឆ្នាំ២០២៤ ដោយលោកជំទាវរដ្ឋមន្ត្រីផងដែរ៕

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages