គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Wednesday, May 10, 2023

ទីបំផុត កីឡាករកម្ពុជា ឈុន ប៊ុនថន ធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តហើយ

ភ្នំពេញ :ថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣ កីឡាករកម្ពុជាជម្រើសជាតិ ឈុន ប៊ុនថន បានចូលរួមប្រកួតវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ កាលពីរសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជាជាម្ចាស់ផ្ទះ ហើយកីឡាកររូបនេះធ្វើបានសម្រេចដូចការប្តេជ្ញាចិត្តរបស់គេដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។

កីឡាករកម្ពុជាដែលជាម្ចាស់ជើងឯកលេខ១ ក្នុងវិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ និង ១ ៥០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិលើកទី១ និងលើកទី២ បាននាំមុខគេនៅក្នុងការប្រកួតជម្រុះរត់ចម្ងាយ ៨០០ម៉ែត្រក្នុងក្រុមទី២ ដែលមានកីឡាករ ៨ប្រទេសចូលរួម។

កីឡាករ ឈុន ប៊ុនថន ប្រើថេរៈវេលា ០១:៥២:១៧០ ក្នុងការប្រកួតរត់ចម្ងាយ ៨០០ម៉ែត្រនេះ ដោយនាំមុខគេស្ថិតនៅលេខរៀងទីមួយ ហើយតាមពីក្រោយដោយកីឡាករវៀតណាម Duc Phuoc Luong ដែលប្រើថេរៈវេលា ០១:៥៣:០៨០ និងលេខរៀងបន្ទាប់គឺកីឡាករហ្វីលីពីន Mariano Reduban Masano ដែលប្រើថេរៈវេលា ០១:៥៣:៣៣០។

កាលពីព្រឹកថ្ងៃទី១០ ខែឧសភា កីឡាករឆ្នើមរូបនេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា រូបគេប្តេជ្ញាចិត្ត និងសង្ឃឹមថានឹងបានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ ហើយគេនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីយកជ័យជម្នះជូនជាតិ។

តាមការបញ្ជាក់របស់កីឡាករ ឈុន ប៊ុនថន បានឱ្យដឹងថា កីឡារត់ចម្ងាយ ៨០០ម៉ែត្រនេះជាវិញ្ញាសារមួយពិបាកជាងគេក្នុងវិញ្ញាសាររត់ចម្ងាយទាំងអស់ ដោយសារមានកីឡាករខ្លាំងៗច្រើនចូលរួម។ កីឡាកររូបនោះបានបន្ថែមថា ដោយហេតុនេះហើយទើបវិញ្ញាសារនេះត្រូវបែងចែកជា ២ក្រុមសម្រាប់ការប្រកួតជម្រុះដើម្បីឡើងទៅវគ្គផ្តាច់ព្រ័ត្រ៕ដោយ៖ យា ចិន្ដាខន្ដី

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages