គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Sunday, May 9, 2021

ក្បាច់បុរាណ ចម្លាក់តាមជញ្ជាំងប្រាសាទ សិល្បៈ និងវប្បធម៌ខ្មែរ ត្រូវបានបង្ហាញលើចម្លាក់ស្ពាន់

 

កណ្តាល៖ ការឆ្លាក់ស្ពាន់ គឺជាការងារប្រចាំថ្ងៃ របស់គ្រួសារលោក ​វ៉ែន វ៉ាម៉ូ ដែលរស់នៅភូមិសាលាកាត់សក់ ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។ លោក វ៉ាម៉ូ  ដែលបានចេះការងារដាប់ឆ្លាក់ស្ពាន់ជាវត្ថុតាំងលម្អ


និងរបស់ប្រើប្រាស់នេះពីឪពុកខ្លួនឈ្មោះ ជា យុទ្ធា បានប្រាប់សារព័ត៌មានThmeythmey25 ថាក្រៅពីការឆ្លាក់ស្ពាន់ជាវត្ថុលម្អ ដែលមានក្បាច់ធម្មតាដូចជាស្រោមដាវ ក្រឡ ប្រអប់​  និងវត្ថុអនុស្សាវរីយផ្សេងៗគ្រួសាររបស់លោកក៏បាន​ឆ្លាក់គ្រឿងលម្អអំពីស្ពាន់ដែលស្រង់ក្បាច់ពីតាមជញ្ជាំងប្រាសាទ , បង្ហាញសិល្បៈ វប្បធម៌ និងក្បាច់ខ្មែរ នៅលើវត្ថុលម្អទាំងនោះផងដែរ។ លោក វ៉ែន វ៉ាម៉ូ បន្ថែមទៀតថា អាជីវកម្មលក្ខណៈគ្រួសារមួយនេះ ទទួលបានការគាំទ្រច្រើន ហើយលោកនៅតែទទួលបានការបញ្ជាទិញពីអតិថិជនជាហូរហែ។


សូមលោកអ្នកនាងទស្សនាវត្ថុតាំងលម្អជាច្រើនប្រភេទដែលឆ្លាក់ពីស្ពាន់ ដែលជាស្នាដៃរបស់លោក រ៉ាម៉ូ និងឪពុក ដូចតទៅ៖

រូបភាពទាំងអស់រូបភាពផ្តល់ដោយ ​លោក វ៉ែន រ៉ាម៉ូ៖

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages