គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, May 22, 2021

លោក ជាវ តាយ ជំរុញឱ្យស្រង់ស្ថិតិពលរដ្ឋមានបញ្ហាអត្តសញ្ញាប័ណ្ណ ដើម្បីឱ្យមន្ត្រីជំនាញដោះស្រាយឱ្យបានឆាប់

(កំពត)៖ លោក ជាវ តាយ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពត បានជំរុញដល់អាជ្ញាធរស្រង់ស្ថិតិប្រជាពលរដ្ឋមានបញ្ហាក្នុងការធ្វើអត្តសញ្ញាប័ណ្ណទាំងអ្នកមិនបានធ្វើ ឬអ្នកធ្វើហើយយឺតយ៉ាវ និងអ្នកបានទទួលហើយខុសឈ្មោះ ខុសថ្ងៃ-ខែ-ឆ្នាំកំណើត ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស។

ការក្រើនរំលឹករបស់លោក ជាវ តាយ ធ្វើឡើងក្នុងឱកាសលោកដឹកនាំមន្ត្រីសមាជិក-សមាជិកាគណបក្សពាក់ព័ន្ធ ចុះជួបសំណេះសំណាលជាមួយមន្ត្រីសាខាបក្សភូមិ ឃុំ ប្រមាណ ៧១នាក់ ដែលរៀបចំឡើងនៅសាលាឃុំត្រមែង ស្រុកឈូក នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។

ក្នុងពិធីជួបសំណេះសំណាលនោះ លោក ជាវ តាយ បានពាំនាំមកនូវការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណប្រជាជនកម្ពុជា ដល់មន្ត្រីគណបក្សឃុំទាំងអស់។ រហូតមកដល់សព្វថ្ងៃនេះ សម្តេចទាំងពីរបានដឹកនាំគណបក្ស និងប្រទេសជាតិឲ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានេះដែរ លោក ជាវ តាយ ក៏បានក្រើនរំលឹកដល់មន្ត្រីគណបក្សឃុំទាំងអស់ត្រូវខិតខំថែទាំសុខភាព ដើម្បីត្រៀមចូលរួម ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងឆ្នាំ២០២២ និងបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ក្នុងឆ្នាំ២០២៣ ខាងមុខ ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងត្រូវខិតខំបំពេញតួនាទីភារៈកិច្ចតាមគោលការណ៍របស់គណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានប្រសើរ និងរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ។ ជាងពិសេសត្រូវតាមដានឱ្យបានដិតដល់ចំពោះអ្នកចំណាកស្រុកដែលត្រឡប់មកលំនៅឋានវិញ ប្រសិនបើមានការសង្ស័យពាក់ព័ន្ធជំងឺកូវីដ១៩ រាយការណ៍ទៅកាន់អាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីចុះមកពិនិត្យ និងធ្វើតេស្តរកមេរោគកូវីដ១៩ ជៀសវាងការចម្លងជំងឺដ៏កាចសាហាវនេះចូលក្នុងសហគមន៍។

លោក ក៏បានជំរុញដល់អាជ្ញាធរស្រុកត្រូវប្រមូល និងស្រង់ស្ថិតិចំនួនពលរដ្ឋដែលមានបញ្ហា ក្នុងការធ្វើអត្តសញ្ញាប័ណ្ណទាំងអស់ ទាំងអ្នកមិនបានធ្វើ ឬអ្នកធ្វើហើយយឺតយ៉ាវ និងអ្នកបានទទួលហើយខុសឈ្មោះ ខុសថ្ងៃ ខែ ឆ្នាំកំណើត ឲ្យបានច្បាស់លាស់ ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យដោះស្រាយពន្លឿនជូនដល់ប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ដើម្បីយកទៅប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខនេះ។

លោក ជាវ តាយ ក៏បានឧបត្ថម្ភថវិកាជូនគណបក្សឃុំត្រមែងចំនួន ១លានរៀល និងអ្នកចូលរួមចំនួន ៤១នាក់ ក្នុងម្នាក់ៗ ៥ម៉ឺនរៀល និងកងកម្លាំងមួយចំនួន សរុបថវិកាចំនួន ៣លាន ៥ម៉ឺនរៀល៕


No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages