គេហទំព័រ / www.kehaktomporkhmersokrith.com.kh សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយlike ជួយshare ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

Breaking

Saturday, May 22, 2021

ប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកតាមច្រកអន្តរជាតិ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៥១នាក់


សៀមរាប​៖ ក្រុមការងារ​ទទួល និង​ដឹកជញ្ជូន​ប្រជា​ពលករ​ខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ របស់​រដ្ឋបាល​ខេត្តសៀមរាប នៅ​រសៀលថ្ងៃ​សៅរ៍ ទី​២២ ខែឧសភា ឆ្នាំ​២០២១ នេះ បាន​រាយការណ៍​ឱ្យដឹងថា មាន​ប្រជា​ពលករ​ខ្មែរ ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃ គិត​ត្រឹម​ម៉ោង ០៦៖០០​នាទី​ល្ងាច ដែល​ចូលមក​តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​, ច្រករបៀង​អូរ​បី​ជាន់ និង​ច្រករបៀង​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​, ច្រក​អន្តរជាតិ​អូរ​ស្មាច់ ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ច្រក​ដូង ស្រុក​កំរៀង ខេត្តបាត់ដំបង សម្រាប់​ខេត្តសៀមរាប សរុប​ចំនួន ៥១​នាក់ ស្រី ២២​នាក់ ក្នុងនោះ​កុមារា ០០​នាក់ កុមារី ៣​នាក់ មាន​ដូចខាងក្រោម​៖

1- សម្រាប់​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​៖ ចំនួន ១២​នាក់ ស្រី ៦​នាក់ កុមារា ០០​នាក់ កុមារី ២​នាក់​។ 2- សម្រាប់​ច្រករបៀង​អូរ​បី​ជាន់​៖ ចំនួន ៧​នាក់ ស្រី ២​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 3- សម្រាប់​ច្រករបៀង​ម៉ាឡៃ​៖ ចំនួន ៤​នាក់ ស្រី ២​នាក់ កុមារា ០០​នាក់ កុមារី ១​នាក់​។ 4- សម្រាប់​ច្រក​អន្តរជាតិ​អូរ​ស្មាច់​÷ ចំនួន ២៩​នាក់ ស្រី ១២​នាក់ កុមារា ០០​នាក់ កុមារី ០០​នាក់​។ 5- ច្រក​ដូង ស្រុក​កំរៀង និង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​÷ ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ កុមារា​ចំនួន ០០​នាក់ កុមារី​ចំនួន ០០​នាក់​។ 6- ខេត្ត​ប៉ៃលិន ច្រក​ព្រំ​÷ ចំនួន ០០​នាក់ ប្រុស​ចំនួន ០០​នាក់ ស្រី​ចំនួន ០០​នាក់ ។​

​សូមបញ្ជាក់​៖ ពួកគាត់​ទាំង ៥១​នាក់ ស្រី ២២​នាក់ ត្រូវបាន​ក្រុមការងារ​គ្រូពេទ្យ ប្រចាំការ​តាម​ច្រកព្រំដែន​នីមួយៗ ពិនិត្យ​សុខភាព​បឋម ឃើញ​មាន​សុខភាព​ធម្មតា ហើយ​ត្រូវបានធ្វើ​ការដឹកជញ្ជូន​មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​សៀមរាប ក្នុងថ្ងៃនេះ​ទាំង​អ​សើ​ហើយ ៕ ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​

No comments:

Post a Comment

Post Top Ad

Your Ad Spot

Pages